asset

ចំនួនមើល: 1536

ពិធីចុះហត្ថលេខាលេីអនុស្សារណ:យោគយល់គ្នាស្តីពីកិច្ចសហប្រតិបតិ្តការរវាងក្រុមហ៊ុនឡូដូស្យា​​​​ និង វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម

កាលពីថ្ងៃទី ០៩ខែ មេសា ឆ្នាំ ២០២១ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពិធីចុះអនុស្សារណ:នៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការ

រវាងក្រុមហ៊ុនឡូដូស្យា (Lodosha Co., Ltd.) និង វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (Industrial Technical Institution) ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម វ៉ា កូរ៉ា នាយកប្រតិបត្តិក្រុមហ៊ុនឡូដូស្យា និងឯកឧត្តម ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម។ 


អនុស្សារណៈនៃការយោគយល់គ្នានេះ​ ស្ថិតក្នុងកិច្ចសហប្រតិបត្តិការក្រោមចក្ខុវិស័យរួម “រួមគ្នាលើកកម្ពស់វិស័យអប់រំបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការបញ្ចូលកម្មវិធីសិក្សាសម្បូណ៌បែប ដើម្បីជំរុញសមត្ថភាព សិក្ខាកាម សិស្ស និស្សិត នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម”។

ការចុះអនុស្សារណៈរវាងក្រុមហ៊ុនឡូដូស្យា (Lodosha Co., Ltd.) និង វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (Industrial Technical Institution)ដែលភាគីទាំងពីរយល់ព្រម លើកិច្ចសហប្រតិបត្តិការដូចជា៖

១.​ អនុវត្តគម្រោងសាកល្បងរួមគ្នា​ សម្រាប់កម្មវិធីសិក្សាភាសាជប៉ុនតាមរយៈកម្មវិធី Lodosha Japanese E-Learning Appនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម

២. ផ្ដល់ការគាំទ្រគ្នាទៅវិញទៅមក សម្រាប់សកម្មភាពនានា​ បម្រើដល់ការរៀន និងបង្រៀនភាសាជប៉ុនតាមរយៈកម្មវិធី Lodosha Japanese E-Learning App

៣. ចែករំលែកព័ត៌មាន ចំណេះដឹង បទពិសោធន៍ និងឧតម្មានុវត្ត នៃការអប់រំបច្ចេកទេសបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនិងឱកាសការងារនៅប្រទេសជប៉ុន។

តាមរយៈអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការនេះ ឡូដូស្យាមានជំនឿជាក់យ៉ាងមុតមាំថា នឹងអាចចូលរួមអនុត្ត គម្រោង កម្មវិធី ឬផែនការសកម្មភាពសាកល្បងរួមគ្នា ដែលឈានទៅរកការបណ្ដុះបណ្ដាលភាសាជប៉ុន ក្នុងក្របខណ្ឌសហប្រតិបត្តិការជាដៃគូររៈពេលវែងជាមួយនឹងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម។ 



ដោយ៖ Giselle (Lodosha)

lodosha-app
មេរៀនភាសាជប៉ុនពន្យល់ជាភាសាខ្មែរ
appstoreplaystore
asset

ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

lodosha-banner