asset

ចំនួនមើល: 936

ពិធីចុះហត្ថលេខាលេីអនុស្សារណ:យោគយល់គ្នាស្តីពីកិច្ចសហប្រតិបតិ្តការរវាងក្រុមហ៊ុនឡូដូស្យា​​​​ និង វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប

កាលពីថ្ងៃទី ០៨ខែ កក្កដា ឆ្នាំ ២០២១ ពិធីចុះអនុស្សារណ:នៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឡូដូស្យា (Lodosha Co., Ltd.) និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប (Prek Leap National Institute of Agriculture) ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម វ៉ា កូរ៉ា នាយកប្រតិបត្តិក្រុមហ៊ុនឡូដូស្យា និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា នាយកវិទ្យាស្ថានកសិកម្មព្រែកលៀប។ 


អនុស្សារណ:យោគយល់គ្នានេះធ្វើឡើងរវាងក្រុមហ៊ុនឡូដូស្យា និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក្នុង​​កិច្ចសហ​ប្រតិ​បត្តិ​ការ​​ក្រោមចក្ខុវិស័យ “រួបរួមគ្នា លើកកម្ពស់​វិស័យអប់រំបច្ចេកទេស​និងវិជ្ជាជីវៈកសិកម្ម តាមរយៈការបញ្ចូលកម្មវិធីសិក្សាសម្បូរបែបដើម្បីជំរុញសមត្ថភាព សិក្ខាកាម សិស្ស និស្សិត នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប”។ ​ 


ក្នុងអនុស្សារណៈរវាងក្រុមហ៊ុនឡូដូស្យា (Lodosha Co., Ltd.) និង វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប (Prek Leap National Institute of Agriculture) យើងឃើញថាភាគីទាំងពីរបានយល់ព្រម លើកិច្ចសហប្រតិបត្តិការសំខាន់ៗដូចជា៖


១. អនុវត្តគម្រោងសាកល្បងរួមគ្នាសម្រាប់កម្មវិធីសិក្សាភាសាជប៉ុន​តាមវិធីសាស្ត្របង្រៀនក្នុងថ្នាក់ (in-class) បង្រៀនតាមអនឡាញផ្ទាល់(online face-to-face) និងតាមរយៈកម្មវិធី Lodosha ​Japanese E-Learning App នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។

២.​ ផ្តល់ការគាំទ្រគ្នាទៅវិញទៅមកសម្រាប់សកម្មភាពនានាបម្រើដល់ការរៀន​​  និងបង្រៀនភាសា ​ជប៉ុន​​តាមរយៈកម្មវិធី Lodosha​ Japanese E-Learning App។

៣. ចែករំលែកព័ត៌មាន ​ ចំណេះដឹង បទពិសោធន៍ និងឧត្តម្មានុវត្តនៃការអប់រំ បច្ចេកទេស បណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈកសិកម្ម​ និងឱកាសការងារនៅប្រទេសជប៉ុន។


តាមរយៈអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការនេះ ឡូដូស្យាមានជំនឿជាក់យ៉ាងមុតមាំថា នឹងអាចចូលរួមអនុត្ត គម្រោង កម្មវិធី ឬផែនការសកម្មភាពសាកល្បងរួមគ្នា ដែលឈានទៅរកការបណ្ដុះបណ្ដាលភាសាជប៉ុន ក្នុងក្របខណ្ឌសហប្រតិបត្តិការជាដៃគូររៈពេលវែងជាមួយនឹងវិទ្យាស្ថានវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។ 




lodosha-app
មេរៀនភាសាជប៉ុនពន្យល់ជាភាសាខ្មែរ
appstoreplaystore
asset

ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

lodosha-banner