asset

ចំនួនមើល: 4128

ជប៉ុន​នឹង​អនុញ្ញាត​ឲ្យ​ពលករ និង​និស្សិត​បរទេសចូលប្រទេស​ចាប់​ពី​ខែ​នេះ​តទៅ

ជប៉ុននឹងបន្ធូរបន្ថយការរឹតបន្តឹងច្បាប់ចូលប្រទេសលើជនបរទេសចាប់ពីចុងខែកុម្ភៈនេះទៅ ដោយបន្តអនុញ្ញាតឲ្យមានអ្នកជំនួញ ពលករ និងសិស្សនិស្សិតមកកាន់តែច្រើន។ 


ប្រទេសជប៉ុនបានចាប់ផ្ដើមរឹតបន្តឹងការចូលប្រទេសនៅចុងខែវិច្ឆិកាដែលជាការឆ្លើយតបទៅនឹងកំណើនករណីមេរោគកូវីដបំប្លែងថ្មីOmicron ដោយបន្តអនុវត្តត្រឹមចុងខែកុម្ភៈនេះ។ សារព័ត៌មានNikkei បានរាយការណ៍ថា នៅដើមខែមីនា រដ្ឋាភិបាល​គ្រោង​នឹង​ចាប់​ផ្តើម​ទទួល​មនុស្ស​ជាង១០០០នាក់ ក្នុងមួយថ្ងៃ ហើយ​អាចនឹងបង្កើន​ចំនួន​បណ្តើរៗ​រហូត​ដល់​រាប់​ពាន់​នាក់។ 


ក្រៅពីទទួលបានវ៉ាក់សាំងពេញលេញ អ្នកដំណើរទាំងអស់ត្រូវតែធ្វើតេស្តកូវីដ១៩ និងតម្រូវឲ្យនៅដាច់ដោយឡែកយ៉ាងហោចណាស់ពី៣ទៅ៧ថ្ងៃ បន្ទាប់ពីមកដល់ជប៉ុន។ ក្នុងនេះដែរ ក្រុមហ៊ុន និងសាលាដែលទទួលជនបរទេសនឹងតម្រូវឱ្យត្រួតពិនិត្យ និងណែនាំលើសកម្មភាពរបស់ពួកគេផងដែរ។ 


គួរបញ្ជាក់ថា រដ្ឋាភិបាលក៏បានធ្វើការលើកលែងលើនិស្សិតបរទេសមួយចំនួនឲ្យចូលមកប្រទេសជប៉ុនម្ដងរួចមកហើយដើម្បីបន្តនិងបញ្ចប់ការសិក្សា ដោយផ្នែកលើហេតុផលផលប្រយោជន៍សាធារណៈ។ 


រដ្ឋាភិបាលនឹងធ្វើការសម្រចចិត្តច្បាស់លាស់លើការទទួលអ្នកដំណើរថ្មីនៅដើមសប្តាហ៍នេះ ដោយផ្អែកលើស្ថានភាពករណីកូវីដក្នុងប្រទេសជប៉ុន។​



ប្រភព៖ Nikkei


ទាញយកកម្មវិធីរៀនភាសាជប៉ុនដោយឥតគិតថ្លៃ Lodosha

iOS: https://apple.co/33mjmtT

Android: https://bit.ly/3Lxn0Cp

lodosha-app
មេរៀនភាសាជប៉ុនពន្យល់ជាភាសាខ្មែរ
appstoreplaystore
asset

ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

lodosha-banner