asset

ចំនួនមើល: 2178

នីតិវិធីសម្រាប់កម្មសិក្សាការី-ពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន ស្របតាមវិធានការព្រំដែនថ្មីរបស់រដ្ឋាភិបាលនៃប្រទេសជប៉ុន

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លេខ ០៥២/២១ ក.ប/ស.ជ.ណ.ម.ហ ស្តីពីនីតិវិធីសម្រាប់កម្មសិក្សាការី-ពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន ស្របតាមវិធានការព្រំដែនថ្មីរបស់រដ្ឋាភិបាលនៃប្រទេសជប៉ុន បានឲ្យដឹងថា សម្រាប់កម្មសិក្សាការី-ពលករជំនាញកម្ពុជាដែលត្រៀមចេញដំណើរទៅធ្វើកម្មសិក្សានិងធ្វើការនៅប្រទេសជប៉ុនទាំងអស់ត្រូវបានអនុញ្ញាតដោយរដ្ឋាភិបាលជប៉ុនដើម្បីឲ្យចូលប្រទេសជប៉ុន ឡើងវិញ ចាប់ពីថ្ងៃទី ខែវិច្ឆិកា នេះតទៅ ដោយត្រូវអនុវត្តតាមនីតិវិធីដូចខាងក្រោម៖


១. មានវិញ្ញាបនបត្របញ្ជាក់លទ្ធផលតេស្តកូវីដ១៩ អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលចាកចេញទៅប្រទេសជប៉ុន។​ 

២. បំពេញកិច្ចសន្យារអនុវត្តវិធានកាចត្តាឡីស័ក ដែលតម្រូវដោយរដ្ឋាភិបាលប្រទេសជប៉ុន មុនពេលចាកចេញទៅប្រទេសជប៉ុន។

៣. ទាញយក​ និងចុះឈ្មោះក្នុងកម្មវិធី Covid-19 Contact-Confirming Application ក្នុងទូរស័ព្ទដៃមុនពេលចាកចេញទៅប្រទេសជប៉ុន។

៤. ផ្ដល់កិច្ចសន្យារអនុវត្តវិធានកាចត្តាឡីស័ក ជូនការិយាល័យទទួលបន្ទុកអនុវត្តចត្តាឡីស័កនៅអាកាសយានដ្ឋានប្រទេសជប៉ុន។

៥. អនុវត្តការធ្វើចត្តាឡីស័ក ស្របទៅតាមវិធានការរបស់រដ្ឋាភិបាលប្រទេសជប៉ុន នៅពេលទៅដល់ប្រទេសជប៉ុន។​ 


សម្គាល់៖ ក្នុងករណីដែលកម្មសិក្សាការី-ពលករជំនាញ មិនអនុវត្តតាមគោលការណ៍ការណែនាំនៅប្រទេសជប៉ុន អាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសជប៉ុន នឹងចាត់វិធានការតាមផ្លូវច្បាប់។

lodosha-app
មេរៀនភាសាជប៉ុនពន្យល់ជាភាសាខ្មែរ
appstoreplaystore
asset

ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

lodosha-banner