Lodosha E-Learning

Founded by Cambodian and Japaneses with the purpose of enabling Cambodian youths to explore job opportunities in ...
GET- On the Store
Views
បេសកកម្ម
lodosha activities
ស្វែងរកទីផ្សារការងារ​ក្រៅប្រទេស​សម្រាប់យុវជន​កម្ពុជា​​​
ចក្ខុវិស័យ
lodosha activities
ក្លាយជាវេបសាបលេខ ១ ក្នុងការផ្គូរផ្គងធនធានមនុស្សនៅកម្ពុជា
គុណតម្លៃ
lodosha activities
តម្លារភាព សុចរិតភាព ឈ្នះ-ឈ្នះ-ឈ្នះ

បេសកកម្ម

ស្វែងរកទីផ្សារការងារ​ក្រៅប្រទេស​សម្រាប់យុវជន​កម្ពុជា​​​

បើ ធៀប នឹង ប្រទេស នៅ តំបន់អាស៊ី កម្ពុជា ដើរក្រោយគេមួយជំហានចំពោះការ អភិវឌ្ឍ សេដ្ឋកិច្ច។ ដោយ ហេតុ នេះ ហើយ ទើបប្រជាជន កម្ពុជា អាច ធ្វើ អ្វី មួយ ដើម្បី ខ្លួន ឯង គ្រួសារ និង ប្រទេស ជាតិ។ យើងចង់បញ្ជូនពួកគេទៅក្រៅប្រទេស ដើម្បីគាំទ្រដល់ការសិក្សារបស់ពួកគេ។
ដើម្បីរួមចំណែកពង្រឹងការអភិវឌ្ឍសង្គមកម្ពុជា។
នោះគឺជាបេសកកម្មរបស់យើង។

ចក្ខុវិស័យ

ក្លាយជាវេបសាបលេខ ១ ក្នុងការផ្គូរផ្គងធនធានមនុស្សនៅកម្ពុជា

ក្នុងនាម ជា ស្ពាន មួយ តភ្ជាប់ រវាង កម្ពុជា និង ជប៉ុន យើង មាន គោលបំណង ក្លាយជាក្រុមហ៊ុនដែលបញ្ជូន យុវជនកម្ពុជាទៅក្រៅប្រទេសធំជាងគេបង្អស់ ។ ហើយយើងចង់ផ្លាស់ប្តូរប្រទេសកម្ពុជា អាស៊ី និងពិភពលោកប្រកបទៅដោយភាពច្នៃប្រឌិតខ្ពស់។
ដើម្បីសម្រេចបាននូវគោលដៅនេះ យើងនឹងតែងតែផ្ដល់នូវការពេញចិត្តនិងការជឿជាក់ខ្ពស់បំផុតដល់ប្រទេសជប៉ុន និងធ្វើឲ្យប្រាកដថាដល់យុវជនកម្ពុជាអាចធ្វើការក្នុងបរិយាកាសល្អបំផុត។

គុណតម្លៃ

តម្លាភាព

ភាពស្មោះត្រង់ក្នុងការបង្កើតនូវគុណតម្លៃពិតប្រាកដ។

សុចរិតភាព

យើងនឹងផ្តល់នូវសេវាកម្មដោយស្មោះ និងអស់ពីចិត្ត ប្រកបដោយសន្តិសុខនិងសុវត្ថិភាព។

ទំនាក់ទំនងឈ្នះ-ឈ្នះ-ឈ្នះ

យើងនឹងធ្វើឲ្យវាជាទម្រង់មួយដែល Lodosha ក្រុមហ៊ុនជប៉ុន និងសិក្ខាកា មបច្ចេកទេសទាំងអស់អាចទទួលបានការរីកចម្រើនជាមួយនឹងការពេញចិត្ត។

ក្រុមប្រតិបត្តិរបស់យើង

icon
lodosha BoD
VA KORA
សហស្ថាបនិក​

មានស្រុកកំណើតនៅប្រទេសកម្ពុជា ឆ្នាំកំណើត 1986។​ហើយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ The University of Electro-Communications (UEC ) ។ គាត់បានធ្វើការនៅក្រុមហ៊ុន Rakuten ហើយសម្រេចចិត្តត្រលប់មកប្រទេសកំណើតរបស់គាត់វិញ ដោយបានបង្កើតក្រុមហ៊ុន Airxpress ជាមួយលោក Aoki ។ បេសកកម្មផ្ទាល់ខ្លួនរបស់គាត់គឺ “នាំកម្ពុជាទៅកាន់ពិភពលោក!”

lodosha BoD
WATARU AOKI
សហស្ថាបនិក

មានស្រុកកំណើតនៅអូសាកា ឆ្នាំកំណើត1982 ។ បញ្ចប់ការសិក្សាពីសកលវិទ្យាល័យKobe Pharmaceutical University និងធ្លាប់មានបទពិសោធន៍នៅក្រុមហ៊ុនឱសថមួយដែលមានបទពិសោធន៍ជាឱសថការី។ លោកបានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ 2015 ដើម្បីបំពេញក្តីសុបិន្តនៃការធ្វើការនៅក្រៅប្រទេស។ ដោយលោកបានបង្កើតអង្គការក្រៅរដ្ឋាភិបាលមួយដែលមានឈ្មោះថាAct of Unity ដែលផ្តល់ការថែទាំសុខភាពសម្រាប់មនុស្សដែលមានចំណូលទាប។ នៅឆ្នាំ 2015 លោកក៏បានចូលរួមជាមួយលោក វ៉ា កូរ៉ាដើម្បីបង្កើតក្រុមហ៊ុន Airxpress និងជាកន្លែងដើម្បីភ្ជាប់ទេពកោសល្យវ័យក្មេងកម្ពុជាជាមួយនឹងប្រទេសជប៉ុន។

ក្រុម​ការងាររបស់​យើង

lodosha activities
 
;